Quantcast
Channel: Share 4U
Viewing all articles
Browse latest Browse all 10

មើល​ពី​អត្ត​ចរិត​របស់​ខ្លួន​តាម​រយៈ​ឆ្នាំ​កំណើត​(ឆ្នាំ​ទាំង​១២)​

$
0
0

មនុស្ស​ម្នាក់​ៗ​សុទ្ធ​តែ​មាន​អត្ត​ចរិត​ខុស​ៗ​គ្នា​ តែ​មនុស្ស​មួយ​ចំនួន​ក៍​មាន​អត្ត​ចរិត​ស្រដៀង​គ្នា​​ដែរ​ក៍​ព្រោះ​តែ​គេ​មាន​ឆ្នាំ​កំណើត​ដូច​គ្នា​។ ចង់​ដឹង​ថា​អត្ត​ចរិត​ខ្លួន​យ៉ាង​ម៉េច​តោះ​ទៅ​ទស្សនា​ទាំង​អស់​គ្នា​តាម​ឆ្នាំ​ខាង​ក្រោម​៖

១). ឆ្នាំ​ជូត​

សម្រាប់​អ្នក​កើត​ឆ្នាំ​ ១៩១២,១៩២៤,១៩៣៦,១៩៤៨,១៩៦០,១៩៧២,១៩៨៤,១៩៨៦,២០០៨ និង​២០២០ ៖

  • ជា​មនុស្ស​ស្អាត​គួរ​ទាក់​ទាញ​ រួស​រាយ​ និង​ងាយ​ចុះ​ចំណោម​គេ​ក្នុង​សង្គម​
  • ជា​បុគ្គល​ល្បី​ល្បាយបំផុត​ ហើយ​មាន​ជំនាញ​ខ្លាំង​ខាង​ធ្វើ​មុខ​ជំនួញ​
  • ជា​មនុស្ស​ចូល​ចិត្ត​រិះ​គន់​ និង​ឆាប់​ខឹង​ផង​ដែរ​
  • ជា​មនុស្ស​មាន​ចំណេះ​ដឹង​ច្រើន​ខាង​ស្វែង​យល់​ព័ត៌ មាន​គំនិត​ សម្លឹង​ឃើញ​ឱកាស​ច្រើន​
  • ជា​មនុស្ស​មាន​ចិត្ត​សប្បុរស​ និង​តណ្ហា​ស្នេហា​

២). ឆ្នាំ​ឆ្លូវ​

សម្រាប់​អ្នក​កើត​ឆ្នាំ​ ១៩១៣,១៩២៥,១៩៣៧,១៩៤៩,១៩៦១,១៩៧៣,១៩៨៥,១៩៩៧,២០០៩ និង​២០១២ ៖

  • ជា​មនុស្ស​មាន​តម្រូវ​ការ​ស្នេហា​ខ្លាំង​ មាន​តណ្ហា​ និង​មិន​បិទ​បាំង​ចំពោះ​រឿង​ស្នេហា​ តែ​ទោះ​ជា​យ៉ាង​ណា​​ពួក​គេ​ក៍​ចង់​បាន​ការ​តប​ស្នង​មក​វិញ​ដូច​គ្នា​ដែរ​
  • មនុស្ស​ទាំង​នេះ​មាន​ទំនុក​ចិត្ត​ខ្លាំង​ តែ​ពេល​ខ្លះ​ពួក​គេ​អាច​នឹង​មាន​ការ​ភ័យ​ខ្លាច​នៅ​ពេល​ត្រូវ​គេ​ស្តី​បន្ទោស​ដាក់​
  • ពួក​គេ​ក៍​ជា​មនុស្ស​លេង​ឡេះ​ឡោះ​ច្រើន​
  • ជា​មនុស្ស​ប្រឈម​មុខ​នឹង​បញ្ហា​លំបាក​ តែង​មាន​កម្លាំង​ចិត្ត​ និងឲ្យ​តម្លៃ​ជា​និច្ច​

៣). ឆ្នាំ​ខាល​

សម្រាប់​អ្នក​កើត​ឆ្នាំ​ ១៩១៤,១៩២៦,១៩៣៨,១៩៥០,១៩៧៤,១៩៨៦,១៩៩៨,២០១០ និង​២០២២ ៖

  • ជា​មនុស្ស​មាន​តម្រូវ​ការ​ស្នេហា​ខ្លាំង​ មាន​តណ្ហា​ និង​មិន​បិទ​បាំង​ចំពោះ​ស្នេហា​តែ​ទោះ​ជាយ៉ាង​ណា​ ពួក​គេ​ក៍​ចង់​បាន​អ្វី​តប​ស្នង​វិញ​ដែរ​
  • មនុស្ស​ទាំង​នេះ​មាន​ទំនុក​ចិត្ត​ខ្លាំង​ តែ​ពេល​ខ្លះ​ពួក​គេ​អាច​នឹង​មាន​ការ​ភ័យ​ខ្លាច​ នៅ​ពេល​ត្រូវ​គេ​ស្តី​បន្ទោស​ដាក់​
  • ពួក​គេ​ក៍​អាំច​ជា​មនុស្ស​ចូល​ចិត្ត​លេង​ឡេះ​ឡោះ​ច្រើន​ផង​ដែរ​
  • ជា​មនុស្ស​ប្រឈម​មុខ​នឹង​បញ្ហា​លំបាក​ តែ​មាន​កម្លាំង​ចិត្ត​ និង​ឲ្យ​តម្លៃ​ជា​និច្ច​​

៤). ឆ្នាំ​ថោះ​

សម្រាប់​អ្នក​កើត​ឆ្នាំ​ ១៩១៥,១៩២៧,១៩៣៩,១៩៥១,១៩៦៣,១៩៧៥,១៩៨៧,១៩៩៩,២០១១​និង​២០២៣៖

  • ជា​មនុស្ស​ដែល​មាន​គេ​ស្រលាញ់​ចូល​ចិត្ត​ច្រើន​​ដោយ​សារ​តែ​សេចក្តី​ស្រឡាញ់​ភាព​រីក​រាយ​ និង​ចេះ​គួរ​សម​ មាន​ច្រើននូវ​ក្តី​សុខ​ គ្មាន​ទំនាស់​ ឬ​ជម្លោះ​ផ្តេស​ផ្តាស់​
  • ជាមនុស្ស​ច្រ​បូល​ច្របល់​នឹង​ភាព​សប្បាយ​រីក​រាយ​
  • ទោះ​បី​ជា​គេ​ជា​មនុស្ស​ចូល​ចិត្ត​សប្បាយ​រីក​រាយ​ក៍​ពួក​គេ​ត្រូវ​ការ​ពេល​វេលា​ស្ងប់​ស្ងាត់​
  • ពួក​គេ​ក៍​មាន​បញ្ញា​ ហើយ​អភិរក្ស​និយម​
  • ជា​មនុស្ស​ដែល​តែង​តែ​ស្វែង​រក​ស្នេហា​ស្មោះ​ត្រង់​

៥). ឆ្នាំ​រោង​

សម្រាប់​ឆ្នាំ​ ១៩១៦,១៩២៨,១៩៤០,១៩៥២,១៩៦៤,១៩៧៦,១៩៨៨,២០០០,២០១២ និង​២០១៤ ៖

  • ជា​មនុស្ស​មាន​មន្ត​ស្នេហ៍​ មាន​ភាព​ស្មោះ​ត្រង់​ ហើយ​ពោពេញ​ទៅដោយ​ថាម​ពល​
  • ជាមនសុ្ស​មាន​ភាពឈ្លាសវៃ​ និង​ប៉ិន​​ប្រសប់​ គេ​អាច​ជា​មនុស្ស​ឡូឡា​ និយាយ​លឺៗ​
  • ជា​មនុស្ស​ធ្វើ​តាម​គោល​ដៅ​ផ្ទាល់​ខ្លួន​ ដោយ​ជឿជាក់​ថា​គ្មាន​អ្វី​អាប​បញឈប់​ពួក​គេ​បាន​ឡើយ​
  • ជា​មនុស្ស​រីក​រាយ​នឹង​ការ​ប្រកួត​ប្រជែង​ ផ្តល់​ឱកាស​ឲ្យ​ពួក​គេ​បាន​ប្រើ​ភាព​ប៉ិន​ប្រសប់​ និង​ថាម​ពល​ពី​កំណើត​ ហើយ​ជា​មនុស្ស​ចូល​ចិត្ត​ការ​ផ្សង​ព្រេង​ និង​ធ្វើ​អ្វី​ជោគ​ជ័យ​

៦). ឆ្នាំ​ម្សាញ់​

សម្រាប់​អ្នក​កើត​ឆ្នាំ​ ១៩១៧,១៩២៩,១៩៤១,១៩៥៣,១៩៦៥,១៩៧៧,១៩៨៩,២០០១,២០១៣ និង​២០២៥​ ៖

  • ជា​មនុស្ស​ចេះ​គិត​គូរ​បាន​ជ្រៅ​ជ្រះ​ ហើយ​មាន​ប្រាជ្ញា​ ចេះ​ឲ្យ​តម្លៃ​ និង​ចូល​ចិត្ត​ភាព​ឯកោរ​
  • ជា​មនុស្ស​រីក​រាយ​នឹង​ធ្វើ​ការងារ​ ដើម្បី​សម្រេច​គោល​ដៅ​ស្ងាត់ៗ​ ដោយ​គ្មាន​នណារ​ម្នាក់​បាន​ដឹង​មនុស្ស​ដែល​កើត​ឆ្នាំ​ម្សាញ់​ក៍​ជាមនុស្ស​មានភាព​ទាក់​ទាញ​ខ្លាំង​ និង​រ៉ូមែន​ទិច​។
  • ជា​ធម្មតា​ ចង់​បាន​គូរ​ស្នេហ៍​ឆើត​ឆាយ​មនុស្ស​ទាំង​នេះ​ងាយ​នឹង​ប្រច័ណ្ឌ​
  • ជា​មនុស្ស​ឯកោរ​ ហើយ​ចូល​ចិត្ត​លាក់​អារម្មណ៍​

៧). ឆ្នាំ​មមី​

សម្រាប់​អ្នក​កើត​ឆ្នាំ​ ១៩១៨,១៩៣០,១៩៤២,១៩៥៤,១៩៦៦,១៩៧៦,១៩៩០,២០០២,២០១៤ និង​២០២៦ ៖

  • ជា​មនុស្ស​ប្រឹង​ប្រែង​ធ្វើ​ការ​ងារ​ខ្លាំង​ ហើយ​ឲ្យ​តែ​ពួក​គេ​មាន​ការងារ​នៅ​ក្បែរ​ខ្លួន​ពួក​គេ​ពេញ​ចិត្ត​នឹង​ប្រឹង​ប្រែង​ធ្វើ​ការ​​ និង​ទទួល​បាន​ជោគ​ជ័យ​ជាក់​ជាមិន​ខាន​
  • ជា​មនុស្ស​ប្រកួត​ប្រជែង​ដោយ​ប្រើ​អារម្មណ៍​ខ្លួន​
  • ច្រើន​តែ​ផ្ទុះ​ជម្លោះ​ឡើង​ដោយ​សារ​តែ​កំហឹង​ និង​ខ្វះ​ការ​គិត​ពិចារណា​ ជា​ពិសេស​រឿង​ស្នេហា​
  • ជា​មនុស្ស​ចូល​ចិត្ត​ការងារ​ឯករាជ្យ​ និង​មាន​អំនួត​ តែ​ឆ្លាត​វៃ ​និង​ជំនាញ​ការ​និយាយ

៨). ឆ្នាំ​​មមែ​

សម្រាប់​អ្នក​កើត​ឆ្នាំ​ ១៩១៩,១៩៣១,១៩៤៣,១៩៥៥,១៩៦៧,១៩៧៩,១៩៩១,២០០៣,២០១៥ និង​២០២៧​ ៖

  • ជា​​មនុស្ស​ល្អ​ស្អាត​គួរ​ទាក់​ទាញ​ និង​គេ​ចូល​ចិត្ត​ច្រើន​ តែ​ស្ងៀម​ស្ងាត់
  • ជា​មនុស្ស​ចិត្ត​ល្អ​ ឆាប់​រំជួល​ចិត្ត និង​ជា​បុគ្គល​ចេះ​អាណិត​អាសូរ​ តែ​ស្នេហា​ស្មោះ​ត្រង់​
  • ជា​មនុស្ស​ទាំង​នេះ​ចាប់​អារម្មណ៍​នឹង​សិល្បៈ​ ធម្មជាតិ​ និង​វប្បធម៌​ ដូច្នេះ​ពួក​គេ​ក៍​មាន​ជំនាញ​ខាង​ផ្នែក​សិល្បៈ​ ឬភាព​ច្នែ​ប្រឌិត​ពី​កំណើត​
  • ជា​មនុស្ស​ទុ​ទិដ្ឋិនិយម​ និង​ចូល​ចិត្ត​រអ៊ូរ​ទាំ​ច្រើន​ ភ័យ​ខ្លាច​ និង​គ្មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​

៩). ឆ្នាំ​វក​

សម្រាប់​អ្នក​កើត​ឆ្នាំ​ ១៩២០,១៩៣២,១៩៤៤,១៩៥៦,១៩៦៨,១៩៨០,១៩៩២,២០០៤,២០១៦ និង​២០២៨ ៖

  • ជា​មនុស្ស​ឆ្លាត​ និង​មានភាព​ស្វាហាប់​ពី​កំណើត​ទាក់​ទាញ​ដែល​ធ្វើ​អោយ​ហ្វូង​មនុស្ស​ចាប់​អារម្មណ៍​
  • ជា​មនុស្ស​គិត​បាន​លឿន​ តែ​មាន​ភាព​ប៉ិន​ប្រសព្វ​ធ្វើ​ឲ្យ​រាល់ស្ថាន​ភាព​គួរ​ឲ្យ​ចង់​សើច​
  • ជា​មនុស្ស​គួរ​ឲ្យ​ទុក​ចិត្ត​ មាន​ភាព​ស្វាហាប់​ច្រើន​ និង​គ្មាន​ពេល​សម្រាក​
  • ជា​មនុស្ស​ជោគ​ជ័យ​លើ​គ្រប់​ភារកិច្ច​ការងារ​ រួម​ទាំង​ស្នេហា​ផង​ដែរ​

១០). ឆ្នាំ​រកា​

សម្រាប់​អ្នក​កើត​ឆ្នាំ​ ១៩២១,១៩៣៣,១៩៤៥,១៩៥៧,១៩៦៩.១៩៨១,១៩៩៣,២០១៧ និង​២០២៩ ៖

  • ជា​​មនុស្ស​ឧស្សាហ៍​ តែ​ខ្នះ​ខ្នែង​នឹង​ការងារ​ ចង់​ក្លាយ​ជា​មនុស្ស​តាំង​ចិត្ត​នៅ​កណ្តាល​ពួក​គេ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​អ្វី​ដែល​ពួក​គេ​ចង់​។ ជា​មនុស្ស​ឆាប់​ខឹង​ មួ​ម៉ៅ​មនុស្ស​នេះ​មាន​មិត្ត​ភក្តិ​ច្រើន​ ងាយ​នឹង​បង្ហាញ​អារម្មណ៍​របស់​ពួក​គេ​លិច​ឡើង​
  • ជា​មនុស្ស​សម្រេច​បាន​ជោគ​ជ័យ​លើ​មុខរបរ​ដែល​ពួក​គេ​បាន​ជ្រើស​រើស​
  • ជា​មនុស្ស​ស្មោះ​ត្រង់​ និង​ស្រឡាញ់​ពិត​ប្រាកដ​

១១). ឆ្នាំ​ច​

សម្រាប់​អ្នក​កើត​ឆ្នាំ​ ១៩២២,១៩៣៤,១៩៤៦,១៩៥៨.១៩៧០.១៩៨២.១៩៩៤.២០០៦,២០១៨ និង​២០៣០ ៖

  • ជា​មនុស្ស​ស្មោះ​ត្រង់​ចំពោះ​ស្នេហា​ មិន​ថាវា​ជា​ចំណង់​ចំណូល​ចិត្ត​ ឬ​មុខ​របរ​ទេ​មនុស្ស​ទាំង​នេះ​បាន​ដាក់​ចិត្ត​ ដាក់​បេះ​ដូងទៅ​លើ​វា​ទាំង​អស់​
  • ជាមនុស្ស​ប្រកាន់​ខ្ជាប់​នឹង​ច្បាប់​វិន័យ​ និង​ភាព​យុត្តិ​ធម៌​ មាន​ជំនាញ​ដោះ​ស្រាយ​បញ្ហា​
  • ជា​មនុស្ស​ត្រូវ​ការ​ភាព​រិះ​គន់​ និង​ត្រូវ​បាន​គេ​ល្បី​ថា​ ជា​មនុស្ស​អណ្តាត​មុត​
  • ជា​មនុស្ស​ចង់​បាន​ស្នេហា​ល្អ​ គង់​វង្ស​យូរ​អង្វែង​ ភាព​ស្មោះ​ត្រង់​

១២). ឆ្នាំ​កុរ​

សម្រាប់​អ្នក​កើត​ឆ្នាំ​ ១៩២៣,១៩៣៥,១៩៤៧,១៩៥៩,១៩៧១,១៩៨៣,១៩៩៥,២០០៧,២០១៩ និង​២០៣១ ៖

  • ជា​មនុស្ស​ចេះ​អធ្យាស្រ័យ​ ចិត្ត​ល្អ​ ស្មោះ​ស​ និង​មាន​បញ្ញា​
  • ជា​មនុស្ស​តែង​តែប្រើ​ភាព​ឆ្លាត​​វៃ​ បន្ទាប់​ពី​ជោគជ័យ​លើ​ការ​ប្រកួត​ប្រជែង​
  • ជា​មនុស្ស​ព្យាយាម​ខំប្រឹង​ធ្វើ​អស់​ពី​សមត្ថភាព​ ដើម្បី​រក្សា​សន្តិភាព​ក្នុង​សង្គម​
  • ជា​មនុស្ស​ដែល​មាន​អារម្មណ៍​ខឹង​ នៅ​ពេល​មនុស្ស​មិន​បាន​ផ្តល់​សន្តាន​ចិត្ត​ល្អ​ដូច​ដែល​ពួក​គេ​បាន​ផ្តល់​ឲ្យ​អ្នក​ដទៃ។​

ប្រភព៖ todaysharing


Viewing all articles
Browse latest Browse all 10

Latest Images

Trending Articles





Latest Images